តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា
ភ្នំពេញ៖តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទហិង្សាដោយចេតនា។
លោក ឆាយ ហុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ដោយបច្ចុប្បន្នសំណុំរឿងមួយនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។
សូមជម្រាបថា លោក ឃឿន សុខឡា ហៅK01 ត្រូវសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយលោក K01 ធ្វើការអប់រំយុវជនបែបហិង្សា និងល្បីពេញបណ្ដាញសង្គម៕SRP

