សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់»

សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់»
0

សម្ដេចតេជោហ៊ុន សែន៖ រម្លឹកការឈឺចាប់ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់»

ភ្នំពេញ៖ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ នេះបានបង្ហោះសារមួយរម្លឹកពីការឈឺចាប់កាលជិត៤៩ ឆ្នាំមុន។

សំណេរសម្ដេចតេជោហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹ​ងដល់ខួប៤៩ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ប៉ុលពត (២០មិថុនា ១៩៧៧.២០ មិថុនា២០២៦)។ ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនា
ខ្លាំងណាស់។ ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន៧បទដែលខ្ញុំនិពន្ធដោយផ្ទាល់មាន៖
១.ថ្ងៃស្អែកបែកគ្នា
២.សំបុត្រផ្តាំលា
៣.ចាកចោលទ្រនំចាស់
៤.ភ្លៀងធំនឹកប្តីយប់២០មិថុនា
៥.អក្ខរាប្រហារដួងចិត្ត
៦.ទឹកភ្នែកបែកគ្នា
៧.ទឹកភ្នែកស្រក់ចូលចានបាយ
ចម្រៀងទាំង៧បទនេះគ្របដណ្តប់នូវ
ព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាន
នាពេលនោះ។
ចម្រៀងទាំង៧បទនេះយកតាមលំនាំ
ប្រពៃណីនិងច្រៀងដោយលោកឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា៕SRP