ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​
0

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​

ខេត្តសៀមរាប៖ឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​សៀមរាប បានស្នេីដល់អភិបាលក្រុង​ ស្រុកត្រូវយកចិត្តទុកដាក់​ និងជំរុញការដោះស្រាយបញ្ហាដីធ្លីដែលកេីតឡេីងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​។

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្តដែលខិតខំប្រឹងប្រែងជួយសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង​តាមរយៈរៀបចំព្រឹត្តិការណ៍​នានា​ ដេីម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប។​

ឯកឧត្តមស្នើយ៉ាងដូច្នេះក្នុងឱកាស នាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៦​ ក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៥​ របស់ក្រុមប្រឹក្សាខេត្ត។

នៅក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តក៏បានលេីកឡេីងអំពីបញ្ហាភ្ញៀវទេសចរធ្លាក់ចុះ​ និងការផ្សព្វផ្សាយពីការអនុវត្តគណៈកម្មការរដ្ឋបាលដែលបានចុះពិនិត្យមើលទីតាំង និងការប្រព្រឹត្តទៅរបស់ក្រុមការងារ បប្រកាសបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យនៅតាមបណ្តាក្រុង.ស្រុកផងដែរ។

លោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​សៀមរាប ក៏បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាខេត្តបានជំរុញការអនុវត្តគណៈកម្មការរដ្ឋបាល ដែលការងារនេះពិតជាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋបានយល់ដឹងអំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ​ និងការបិទផ្សាយផងដែរ។ ជាមួយនឹងការធ្លាក់ចុះភ្ញៀវទេសចរនៅខេត្តយេីង​ គឺមានកក្កតាពីរក្នុងនោះមានដូចជាបញ្ហាសង្គ្រាម​ និងមួយទៀតជារដូវបៃតង (Green Session)។ លោកស្រី​ បានបន្តថាកត្តាភ្ញៀវទេសចរនេះ​ គឺខេត្តតែងតែរៀបចំព្រឹត្តិការណ៍​ ក៏ដូចជាពិធីផ្សេងៗទៀត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរផងដែរ៕SRP