រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប
ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់កាលពីល្ងាចថ្ងៃម្សិលមិញ។ ហេតុការណ៍បានកើតឡើង នៅចំណុចត្រពាំងក្រពើ
នៅខាងត្បូងភូមិ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប នៅម៉ោង១៦និង៥០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកនេះថា ខណ:មានករណីភ្លៀង ក៏មានរន្ទះបាញ់ប្រជាពលរដ្ឋម្នាក់បណ្តាលឲ្យស្លាប់តែម្ដង។
ជនរងគ្រោះឈ្មោះ វ៉ឹង ស្រីតូច ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ។
សមត្ថកិច្ចបានបន្តថាយោងតាមការពិនិត្យកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

