អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី
0

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញបានដឹកនាំក្រុមការងារក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ស្ថិតនៅចំណុច រង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ)។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឲ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ។

បើតាមការបញ្ជាក់របស់វិស្វករ ធួន វិថាវិន បានឲ្យដឹងថា រូបសំណាកនាគព័ន្ធថ្នីនេះ ក៏សាងអំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កំពស់១០ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ រូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូពីសុីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំ ១៧ម៉ែត្រ×១៧ម៉ែត្រ។

សូមបញ្ជាក់ថា រូបសំណាកខាងលើគិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨% ដោយគ្រោងនឹងធ្វើពិធីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ៕SRP