សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់
ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា បុរសជាសន្តិសុខម្នាក់បានបាត់បង់ជីវិតនៅក្នុងប្រឡាយទឹកដោយសារឆក់ខ្សែភ្លើង។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងម៉ោង០៥និង៣០ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នៅត្រង់ចំណុចតាមបណ្ដោយប្រឡាយទឹក ខាងមុខសាកលវិទ្យាល័យបៀលប្រាយ ស្ថិតនៅក្រុមទី១៦ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ហ៊ួរ ហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាបុគ្គលិកសន្តិសុខ យាមម៉ូតូ នៅសាកលវិទ្យាល័យបៀលប្រាយ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុ យោងតាមការពិនិត្យ កោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារតភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយអូសចេញមកតាមប្រឡាយទឹក ដើម្បីឆក់ត្រីទើបបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដងម្ដង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។SRP

