បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
ឃាតកម្មមួយបានកើតឡើងដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍បានកើតឡើងនៅក្នុងផ្សារស្គន់ថ្មី ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។
ករណីឃាតកម្មនេះបើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ។ តាមការសន្និដ្ឋានជំហានដំបូងមូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។ កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕SRP

