ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ

ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ
0

ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ

ខេត្តសៀមរាប៖នៅសាលាសង្កាត់គោកចកក្រុងសៀមរាប នាថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២៦នេះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១០១គ្រួសារ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគ និងសម្ភារ’ប្រើប្រាស់ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន ដែលបានផ្តល់ជូនតាមរយ:រដ្ឋបាលសង្កាត់ ។

ក្នុងនាមអាជ្ញាធរ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានមានប្រសាសន៍លើកឡើងថាចំពោះការចែកជូនអំណោយដល់បងប្អូនមានជីវភាពខ្វះខាតនាពេលនេះគឺជាទឹកចិត្តនិងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូនហើយនេះ គឺជាសក្ខីភាពដែលបង្ហាញថាអាជ្ញាធរមិនទុកបងប្អូនចោលឡើយ។

លោកស្រីបន្ថែមថាចំពោះអំណោយដែលមានជាជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជនរួមនិងព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសង្កាត់គោកចក។

តំណាងឲ្យសប្បុរសជនព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ បានមានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថាឲ្យនូវកម្លាំងហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឲ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម។ ព្រះអង្គបានមានថេរដីកា បន្តទៀតថា វត្តអារាម ព្រះសង្ឃ ទីពឹងទៅលើបងប្អូនពុទ្ធបរិស័ទ នៅពេលដែលប្រជាពុទ្ធបរិស័ទមានទុក្ខលំបាក ក៏ត្រូវការ ទីពឹងព្រះសង្ឃ វិញផងដែរ។

ក្នុងនាមរដ្ឋបាលក្រុងសៀមរាប លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានមោទនភាពជាទីបំផុត ដែលបានឃើញនូវស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែករបស់ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៏ដូចជាសប្បុរសជនដែលបានចំណាយទាំងព្រះកាយពល កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួនដើម្បីនាំយកអំណោយមកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រយើងនាពេលនេះ។

លោកអភិបាលរងក្រុងបន្តថាសកម្មភាពដ៏ថ្លៃថ្លានៅថ្ងៃនេះមិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពមួយគ្រានោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់បងប្អូនដែលកំពុងខ្វះខាត។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងស្ថានភាពណាក៏ដោយ ខ្មែរយើងតែងតែចេះជួយគ្នា ស្រឡាញ់គ្នា និងមិនបោះបង់គ្នាឡើយ ស្របតាមពាក្យស្លោកថា មហាគ្រួសារខ្មែរ រួមសុខរួមទុក្ខជាមួយគ្នា។

លោក ហាយ យង់ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត និងថែរក្សាសុខភាពឱ្យបានល្អហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងនៅក្បែរបងប្អូនជានិច្ចផងដែរ៕SRP