អ្នកធ្វើដំណើរជាមួយគាត់គឺជាអ្នកកាន់ចង្កូតរថយន្

អ្នកធ្វើដំណើរជាមួយគាត់គឺជាអ្នកកាន់ចង្កូតរថយន្
0

អ្នកធ្វើដំណើរជាមួយគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត

ក្រោយពីមានការផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមទូទាំងប្រទេស ដោយលើកឡើង លោកសាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស បើករថយន្តបុកមនុស្សហើយបោះសំដីថាសង 2 ម៉ឺនដុល្លារបញ្ចប់រឿង។

ពាក់ព័ន្ធទៅករណីនេះ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៦នេះ អភិបាល ស្រុកកងមាស ខេត្តកំពង់ចាម លោកភោគ សាវុធ ដែលត្រូវជាឪពុកបង្កើត របស់លោក សាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស លោកភោគ សាវុធ បានបញ្ជាក់ថា? អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចណ៍ នៅក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ មិនមែនជាកូនប្រុសរបស់គាត់ទេ? តែជាស្ត្រីម្នាក់ តែធ្វើដំណើរជាមួយកូនប្រុសគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត។

លោកភោគ សាវុធ បានបញ្ជាក់ទៀតថា កូនប្រុសរបស់គាត់មិនបាននិយាយពាក្យ បោះលុយ២ម៉ឺនដុល្លារ ដល់ជនរងគ្រោះនោះឡើយ? លោកភោគ សាវុធ បានថ្លែងថា ” មិនមែនកូនគាត់ជាអ្នកនិយាយទេ? គឺបងប្អូនមហាជនជាអ្នកនិយាយ”។

សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាន ពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសអ្នកបើកបររថយន្ត សង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លាប់សងតែ២ ម៉ឺនបញ្ចប់រឿងចប់ហេីយ”។

បើតាមប្រភព ក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិន ទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មាន ការខឹងសំម្បារយ៉ាងខ្លាំង ស្ទេីតែកេីតហិង្សាទៅហេីយ និងមិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ដោយចៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបាន ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅ ដេីម្បីរងចាំដោះស្រាយតាមនីតិវិធី៕SRP