អាជ្ញាធរខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ

អាជ្ញាធរខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ
0

អាជ្ញាធរខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ប្រាជ្ញាបែបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសនាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន៤៨៤គ្រួសារដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំឆ្នាល់មាន់ និង ឃុំដូនបា ស្រុកគាស់ក្រឡ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនត្រូវខិតខំបង្កើនការដាំដុះនិងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម ណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ពន្លឿនរៀបចំបណ្ដាញអគ្គិសនី ទឹក ផ្លូវ មន្ទីរពេទ្យ និងសាលារៀនដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនចូលរួមអប់រំកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕SRP