ដាច់ហ្រ្វាំង ក្រឡាប់រថយន្តដឹកឥដ្ឋបណ្ដាលឱ្យស្លាប់ម្នាក់របួសបីនាក់
ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនឹងមនុស្សបីនាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦វេលាម៉ោង ៩និង២៥នាទី នៅចំណុច រង្វង់មូលព្រៃគុយស្ថិតនៅ ភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប លើផ្លូវលេខ៦០ម៉ែត្រ (អាជ្ញាធរអប្សារា )។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
រថយន្ត១គ្រឿងម៉ាក HYUDAI ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ.3D-5386 បើកបរដោយឈ្មោះ យ៉ុន អាទិត្យ ភេទប្រុសអាយុ២២ឆ្នាំនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបររថយន្តដឹកឥដ្ឌ មានទិសដៅពីកើតទៅលិច មកដល់ចំណុចខាងកើតរង្វង់មូលព្រៃគុយចំងាយប្រហែល100ម៉ែត្រ បានដាច់ហ្រ្វាំងជាន់ពុំជាប់ ជ្រុលទៅប៉ះទង្គិចនឹងរង្វង់មូលព្រៃគុយ កង់រថយន្តខាងក្រោយផ្នែកខាងឆ្វេងបណ្តាលអោយរថយន្តរ៉េចង្កូតក្រឡាប់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ នៅក្នុងហេតុការណ៍នេះ
មានអ្នករួមដំណើរលើរថយន្ត៤នាក់៖
១/ឈ្មោះ ស៊ន ស្រីប៉ិក ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិដានរុនឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២/ឈ្មោះ ពោន ពូយ ភេទប្រុសអាយុ37ឆ្នាំ នៅភូមិដានរុន.ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៣/ឈ្មោះ សាយ សាញ់ ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិត្រពាំងប្រិយ៍ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៤/ឈ្មោះ ឆេង រូ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិត្រពាំងប្រិយ៍.ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរួច ជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាព បាគងដឹកទៅសង្គ្រោះនៅពេទ្យខេត្តសៀមរាបភ្លាមៗ។
ករណីនេះបណ្តាលឲ្យស្លាប់ឈ្មោះ ឆេង រូ
របួសមនុស្ស៣នាក់
១,ឈ្មោះ យ៉ុន អាទិត្យ (គ្មានរបួសអ្នកបើកបរ)
២/ ឈ្មោះ ពោន ពូយ (របួសស្រាល)
៣/. ឈ្មោះ សាយ សាញ់ (របួសស្រាល)
៤/ឈ្មោះ ស៊ន់ ស្រីប៉ិច (របួសស្រាល)។
បើតាមសមត្ថកិច្ចបន្ទាប់ពីការរហេតុ កម្លាំងជំនាញ បានធ្វើការវាស់វែងនឹងយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីបង្កសំរឿងចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍។ចំណែកអ្នកបើកបររថយន្តសមត្តកិច្ចបានយកមកអធិការស្រុកប្រាសាទបាគងដើម្បីធ្វើការសាកសួរបន្ថែម។ មូលហេតុ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកខ្វះការប្រុងប្រយ័ត្ន ដាច់ហ្រ្វាំង៕SRP

