សម្ដេចតេជោហ៊ុន សែន រំលឹកពីថ្ងៃ ខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ពី
សំណាក់ពួកលន់ នល់
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី 18 ខែមីនាឆ្នាំ 2026 នេះបានរំលឹកពីរឿងរ៉ាវមួយចំនួននៃថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ពី
សំណាក់ពួកលន់ នល់។
ខាងក្រោមនេះជាសំណេររបស់សម្ដេចតេជោហ៊ុន សែន៖
ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារ
ទម្លាក់សម្តេចព្រះនរោត្តមសីហនុពី
សំណាក់ពួកលន់ នល់(១៨មីនា១៩៧០.
១៨មីនា២០២៦)ដែលជាមូលហេតុនាំ
ប្រទេសពីសន្តិភាពទៅកាន់សង្គ្រាម
ទាំងស្រុង។
គាប់ជួនម្សិលមិញខ្ញុំបានទទួលរូបថត
មួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូប
បរទេសបានថតកាលពីថ្ងៃ១៥មីនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។
សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនា
ពេលនោះខោដោយខោ អាវដោយ
អាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែល
មានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំ
ជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។
ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះ
ម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ
បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភៈ
១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិត
ម្តាយរបស់គេ។
ត្រឡប់រូបថតនេះវិញអ្នកនិពន្ធបាន
សរសេរជាភាសាអង់គ្លេសដូចខាង
ក្រោម៖
————————————-
រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖
The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.
រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕SRP

