ស្ថានភាពធនាគារAPDបានត្រឡប់មកភាពប្រក្រតីឡើងវិញ
ធនាគារ APD នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ស្ថានភាពវិស័យធនាគាររបស់ខ្លួនទាំងការដាក់ប្រាក់បញ្ញើ និងការដកប្រាក់នោះ បានត្រឡប់មកភាពប្រក្រតីឡើងវិញ។
ធនាគារ APD បានបញ្ជាក់ថា «ថ្ងៃនេះ អតិថិជនរបស់យើងបានទាក់ទងមកធនាគារ និងបានមកទីស្នាក់ការរបស់យើង ដើម្បីពិភាក្សាគ្នាដោយផ្ទាល់ ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើង។ អតិថិជនដែលបានដាក់ប្រាក់ បញ្ញើជាមួយយើងលើសពីប្រាំឆ្នាំ បានបង្ហាញពីការបន្តការគាំទ្រ និងទំនុកចិត្តខ្ពស់មកកាន់យើងខ្ញុំ។ អតិថិជនរបស់យើងទាំងនោះបានបញ្ជាក់ថា ពួកគេនឹងមិនដកប្រាក់បញ្ញើនោះទេ និងនៅបន្តជាមួយយើងស្វែងរកដំណោះស្រាយ ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
ធនាគារ APD សង្កត់ធ្ងន់ថា «យើងសូមធានាថា រាល់ប្រាក់បញ្ញើ ទាំងអស់របស់អតិថិជន គឺនៅតែមានសុវត្ថិភាពទាំងអស់។ យើងបន្តការស្តារឡើងវិញរាល់សេវាកម្ម និងប្រតិបត្តិការឲ្យត្រលប់មករកភាពដូចដើមវិញ»៕SRP

