លោកផែង វណ្ណៈ ៖ ហេង​ ឆៃលី​ គេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ ដោយឲ្យមនុស្សម្នាក់​មកទទួល​ជំនួស​ ចង់​ដូរ​មនុស្ស​គេចពី​សំណាញ់​ច្ច្បាប

លោកផែង វណ្ណៈ ៖ ហេង​ ឆៃលី​ គេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ ដោយឲ្យមនុស្សម្នាក់​មកទទួល​ជំនួស​ ចង់​ដូរ​មនុស្ស​គេចពី​សំណាញ់​ច្ច្បាប
0

លោកផែង វណ្ណៈ ៖ ហេង​ ឆៃលី​ គេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ ដោយឲ្យមនុស្សម្នាក់​មកទទួល​ជំនួស​ ចង់​ដូរ​មនុស្ស​គេចពី​សំណាញ់​ច្ច្បាប

តាមរយៈការបង្ហោះព័ត៌មានជាសាធារណៈរបស់លោកផែង វណ្ណៈនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026 នេះ បានសរសេរថា រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ ហេង​ ឆៃលី​ ហើយ​លោក​ ហេង​ ឆៃលី​ ជាអ្នកបេីក​បុក​ជនរងគ្រោះ​ស្លាប់​ថ្ងៃ​ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៦​។

លោក​ ហេង​ ឆៃលី​ គេចខ្លួន​ពីការ​ទទួល​ខុសត្រូវ​ ដោយអោយ​មនុស្សម្នាក់​មកទទួល​ជំនួស​ ។ ចង់​ដូរ​មនុស្ស​គេចពី​សំណាញ់​ច្បាប់​បែបណា​ជារឿង​របស់​ហេង​ ឆៃលី​ តែ​មន្ត្រី​ អនុវត្តន៍​ច្បាប់​គួរតែ​ឃាត់ខ្លួន​អ្នកបង្ករគ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​បញ្ជូនទៅ​តុលាការ​ ។ ហេតុអ្វី​ជនបង្ករ​បុកមនុស្សស្លាប់​មានសេរីភាព​ដេីរហេីរ​ពេញ​ក្រុងបាត់ដំបង​ ហាក់ដូច​គ្មាន​រឿងអ្វីកេីតឡេីង​ ? មន្ត្រី​ចរាចរណ៍​ ទៅណា​អស់​ហើយ​ ?

ជនរងគ្រោះ​ស្រែក​រកយុត្តិធម៌​តាម​ ហ្វេសប៊ុក​ តាម​សារព័ត៌មាន​ ទេីប​មាន​សង្ឃឹម​ខ្លះ​ បេី​មិនដូច្នេះទេ​ គេបិទ​បាំង​អស់​ហើយ​ពិបាក​ទទួល​បាន​យុត្តិធម៌​ណាស់​។ សូម​ឯកឧត្តម​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​បាត់ដំបង​ មេត្តា​ពិនិត្យមើល​ មន្ត្រី​ចរាចរណ៍​ខេត្ត​បាត់ដំបង​ផង​។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹង លោកហេង​ ឆៃលី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP