អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីគយខេត្តកោះកុងម្នាក់

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីគយខេត្តកោះកុងម្នាក់
0

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន
មន្ត្រីគយខេត្តកោះកុងម្នាក់

ខេត្តកោះកុង៖មានការបែកធ្លាយមេគយ អណ្ដូងទឹកលោក ម៉ៅ សាន់សូនា ដែលល្បីល្បាញខាងជម្រិតទារប្រាក់ សូម្បីតែអ្នកដឹកអេតចាយក៏មិនលើកលែងដែរនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពី​ជនជាតិចិនជាច្រើនករណី។

ជាក់ស្តែងគ្រប់ឡានដឹកទំនិញក្នុងស្រុក ទាំងអស់ដែលឆ្លងកាត់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង សូម្បីតែឡានដឹកអេតចាយ ត្រីសាច់ បន្លែផ្លែឈើបន្តិចបន្តួច ក៏លោកគយរូបនេះទារប្រាក់ ពេលឃាត់ត្រួតពិនិត្យម្តងៗរាប់ពាន់ដុល្លារទើបអាចយកឡានចេញវិញបាន។ ប៉ុន្តែបើសម្រួលត្រូវគ្នាគេថាយល់យោគ យកត្រឹមលុយ40ម៉ឺនរៀល ទើបរថយន្តដឹកទំនិញអាចបន្តដំណើរទៅមុខបាន។ ម៉្យាងទៀតទោះពលរដ្ឋដឹកសម្ភារ:រុះរើផ្ទះផ្លាស់ទីលំនៅ ក៏លោកគយរូបនេះមិនលើកលែងដែរ ដោយតម្រូវឲ្យបង់លុយក្រៅច្បាប់ចំនួន15មុឺនរៀលក្នុង១រថយន្ត ជាថ្លៃបាយទឹក..sic..។

គួរបញ្ជាក់ថា លោកមន្ត្រីគយ ម៉ៅ សាន់ សូនា ជាមន្ត្រីក្រោមឱវាទលោក ទុំ​ណូ ប្រធានសាខាគយខេត្តកោះកុង ទទួលភារកិច្ចឈរជើងនៅចំណុច ភូមិជីមាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង លើផ្លូវជាតិលេខ 48។

គួររំលឹកផងថា កន្លងមក លោក ម៉ៅ សាន់សូនា រូបនេះបានជម្រិតទារប្រាក់ ពីរអ្នករកស៊ីដឹក​គ្រឿងសមុទ្រចេញពីឃុំថ្មសទៅភ្នំពេញរាប់សែនរៀល ជាច្រើនដងមកហើយ។ ករណីនេះត្រូវបានថ្នាក់លើដកបញ្ឈរជើងមួយរយៈ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបលោកគយរូបនេះមានសំណាងត្រឡប់មកវិញ បញ្ចេញថ្វីដៃពុករលួយខ្លាំងជាមុន ប្រញាប់ស្រង់ដើមហើយមើលទៅ ទើបឈានដល់ចាប់ខ្លួននេះពីអង្គភាពពុករលួយបែបនេះ។

ប្រជាជន និង អាជីវកររកស៊ីតាមផ្លូវនេះ បានសាទរដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចំណាត់ការច្បាប់ដ៏ត្រឹមត្រូវ លើមន្ត្រីខិលខូចទុច្ចរឹត រំលោភច្បាប់។

ក្រោយបានដំណឹងថា បានចាប់ខ្លួន លោក ម៉ៅ សាន់ សូនា ពលរដ្ឋក្រីក្ររកស៊ីបន្តិចបន្ទួចលក្ខណៈគ្រួសារ សង្ឃឹមថាពួកគាត់នឹងលែងរងការគាបសង្កត់ពីមន្ត្រីគយខិលខូចទៀតហើយ និងសំណូមពរដល់អង្គភាពប្រឆាំងអំពើរពុករលួយជួយមើលលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងផង ព្រោះក៏អាចពាក់ព័ន្ធនឹងករណីពុករលួយនេះដែរ៕SRP