គ្រួសាររងគ្រោះ ខ្យល់កន្ត្រាក់ រលំផ្ទះមួយខ្នង ទទួលបានអំណោយ អនុសាខាកាកបាទក្រហម ស្រុកប្រាសាទបាគង

0

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង​ និងក្រុមការងារ​ នៅមិញព្រឹកនេះបានជួបសួរសុខទុក្ខ​ និង​ នាំអំណោយសប្បុរសធម៌​ របស់អនុសាខា​ មកប្រគល់ជូន​ បងស្រី អាន អឿន អាយុ ៥២ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកគ្រួសារ ១នាក់ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ១ខ្នងកាលពីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២០កន្លងទៅ។ អំណោយ​សង្គ្រោះ​ ដែលនាំមកប្រគល់ជូនគ្រួសាររងគ្រោះនាពេលនេះរួមមាន៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធវីតាល់១កេស មី១កេស តង់១ ធុង១ កន្ទេល១ មុង១ ឆ្នាំងបាយ១ ភួយ១ ខ្នើយ១ ចានដែក១ ចានសម្ល៥ ចានបាយ៥ ស្លាបព្រា៥ វែកបាយ១ វែកសម្ល១ ចានស្រាក់១ និងថវិកា៥០ម៉ឺនរៀល ផងដែរ៕SRP

សរសេរមតិយោបល់