ឆេះបន្ទប់ផ្ទះសំណាក់ ដឹ ហ្គោលរី នៅក្រុងសៀមរាប
ខេត្តសៀមរាប៖បន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងសៀមរាបត្រូវបានអគ្គីភ័យឆាបឆេះកាលពីល្ងាចមិញនេះ។
ហេតុការណ៍បានកើតឡើង នៅចំណុចផ្ទះសំណាក់ ដឹ ហ្គោលរី នៅចំនុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង១៧និង១៨នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ រលត់ទាំងស្រុងនៅម៉ោង ១៧និង៥០នាទី ដោយប្រេីប្រាស់ឡានទឹក ០១គ្រឿង កងរាជអាវុធហត្ថខេត្តសៀមរាប។
ករណីនេះ បណ្ដាលឱ្យរខូចខាតរួមមាន បន្ទាប់ដេកទំហំ ៣x៥ម៉ែត្រ ពុកចំនួន០១ ម៉ាសីុនត្រជាក់ចំនួន០១ ចង្កៀងបំភ្លឺភ្លេីងចំនួន០១។
សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ គូ ប៉ូ ភេទប្រុស អាយុ៨២ឆ្នាំ។ មូលហេតុ ផ្ទុះសេខ្សែភ្លេីង មិនបណ្តលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕SRP