អំណោយរបស់ អភិបាលខេត្តសៀមរាប ត្រូវបានចែកជូន មន្ត្រីតាមភូមិ ក្នុងស្រុកពួក

0

ខេត្តសៀមរាប៖អំណោយរបស់ លោកទៀសីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ត្រូវបាន លោកង៉ាន់ ភារុណ អភិបាលរងខេត្ត នាំយកចែកជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន​២៧ភូមិ​ ក្នុងឃុំចំនួន​២​ គឺឃុំដូនកែវ​ និងឃុំរេីល​ ស្រុកពួក នៅព្រឹកមិញនេះ។
ការចែកអំណោយនេះក៏មានការចូលរួមពីលោក សួស​ សុខចាន់សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក​ តំណាង​ ស​ ស​ យ​ ក​ និងអាជ្ញាធរឃុំផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមការងាក៏បានសួរសុខទុក្ខ និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។​
សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ម៉ាស់ សាប៊ូលាងដៃ១២ដុំ និងថវិកា ១០មុឺនរៀល៕SRP

សរសេរមតិយោបល់