ខេត្តកំពង់ចាម៖លោកឆេង ថុង ប្រធានសហគមន៍ សំបូរមានជ័យ បាននាំយកថវិការបស់សមាជិក ក្រុមការងារចំនួន០២លានរៀលផ្តល់ជូន គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម។ ការផ្ដល់ជូននេះនៅព្រឹកមិញនេះ។
លោ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ សហគមន៍កសិកម្មសំបូរមានជ័យ ដែលបានចូល រួម ចំណែកផ្ដល់ថវិកាជូនដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម សម្រាប់យកទៅចាត់ចែងតាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានា ជាពិសេសក្នុង ការចុះផ្សព្វផ្សាយណែនាំ អំពីវិធានការចាំបាច់ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ ១៩) ជាពិសេសការចុះផ្សព្វផ្សាយ ដល់បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញឲ្យពួកគាត់ស្វែងយល់ អំពីការដាក់ឲ្យនៅដាច់ដោយ ឡែករយៈពេល ១៤ថ្ងៃ ដើម្បីសុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕
គួរកត់សម្គាល់ថាសហគមន៍កសិកម្មសំបូរមានជ័យ មានទីតាំង ស្ថិតក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលកន្លងមក បានចូលរួមការងារសង្គមជាច្រើន ដូចជាការយកថវិការមកជួសជុលផ្លូវថ្នល់ ក្នុងមូលដ្ឋានដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋ ដឹកនាំជញ្ជូនកសិករផលទៅកាន់ទីផ្សារ ដែល ជាការចូល រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយ សហគមន៍ បាន ជំរុញ ឲ្យកសិករ ទទួលបានភាពជោគជ័យជាច្រើន ក្នុងការដាំដំណាំផ្សេងៗជាច្រើន ជាពិសេសដំណាំស្លឹកគ្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ៕SRP

