អភិបាលខេត្តសៀមរាប ដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ពង្រឹងការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ

អភិបាលខេត្តសៀមរាប ដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ពង្រឹងការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយត្រូវពង្រឹងការពារ សុខសុវត្ថិភាព សន្តិសុខទូទៅ ជូនប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ជាពិសេសថ្ងៃបុណ្យទាន។ » ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ»។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ ភិបាលបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ថាដោយឡែក​ ចំពោះ​អាជ្ញាធរក្រុង​ ស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការ​ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ​ឱ្យទាន់ពេលវេលាផងដែរ។

អភិបាលខេត្តសៀមរាបរូបនេះក៏បានសង្កត់ធ្ងន់​ និងណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់​ និងបង្ក្រាបគ្រឿងញៀន ​ឱ្យខានតែបាន​ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម៕ដោយនាគខៀវ