សម្ដេចហ៊ុន សែន ថា សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពល នៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ

សម្ដេចហ៊ុន សែន ថា សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពល នៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ

ភ្នំពេញ៖សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពល នៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

សម្ដេចហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? សម្ដេចតេជោ បន្តថា ការលះបង់របស់សម្តេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

សម្ដេចតេជោបានផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេច ឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះ តែងតែនិយាយថា សម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែសម្តេចមានសិទ្ធិខាងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀល ថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នៅមជ្ឈមណ្ឌលសន្និបាតជ្រុងចង្វារ៕ដោយនាគខៀវ