ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានទៅមើលមង បែជាលង់ទឹកបណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើង នៅចំណុចភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
សមត្ថកិច្ចស្រុកស្រីស្នំបានប្រាប់ថា ជនរងគ្រោះឈ្មោះ សាត សឿន (តាអីង)ភេទប្រុស អាយុ៨១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថាជនរងគ្រោះបានទៅមើលមងដាក់ត្រីឆ្លងទឹកប្រឡាយមានជម្រៅទឹក០៣ម៉ែត្រ សភាពទឹកហូរ។
សមត្ថកិច្ចបានរកឃើញ សាកសពឈ្មោះ សាត សឿន (ហៅអីង) គ្មានខោអាវ នៅចំណុច ប្រឡាយរង ខាងជើងភូមិត្រាំសសរ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប។
តាមការសន្និដ្ឋាន ការបំភ្លឺកូនស្រី ការពិនិត្យរបស់កងកម្លាំងផ្នែកជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពប្រីយ៍ករណីខាងលើ សាកសពបានស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

