ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបគ្រោងនិងរៀបចំ កំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសាលាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញបានដឹកនាំកិច្ចប្រជុំក្រុមការងារកំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាល មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ និងពិភាក្សារួចមក លោក លី វណ្ណៈ នាយករដ្ឋបាល បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលធាតុចូល ដែលមានស្រាប់ និងធាតុចូលថ្មីៗ ដេីម្បីពិនិត្យ និងរៀបចំទិន្នន័យឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការកំណត់លេខផ្ទះ និងអគារ៕SRP

