ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ រវៀងម៉ូតូនិងម៉ូតូបុកគ្នា។
ហេតុការណ៍បានកើតឡើងនៅម៉ោង ១១ និង៤០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៨-៣៩ ស្ថិតក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧។
អាជ្ញាអាជ្ញាធរស្រុកបន្ទាយស្រីបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមួយគ្រឿងម៉ាក ហុងដា HExcitor ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ក្រង់ រ៉ាភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគោក ស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរ។ ២. អ្នករួមដំណើរម្នាក់ឈ្មោះ រ៉ាត់ ស្រ៊ី ភេទប្រុស អាយុ ២២ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរជាមួយ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-9802 បេីកបរដេាយឈ្មោះ ស៊ុន រិច ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ។ ចំណែកម៉ូតូ ០២គ្រឿង (ធ្ងន់)។
បើតាមអាជ្ញាធរបន្តថា គ្រោះថ្នាក់នេះ មូលហេតុ អ្នកបើកបរម៉ូតូផ្លាកលេខកំពង់ស្ពឺ 1R-9802 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរផ្លាកលេខ គ្មាន បើកបរក្នុងល្បឿនលឿន។ វត្ថុតាងត្រូវបានកម្លាំងជំនាញចរាចរណ៍ បានទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីចាត់ការតាមនីតិវិធី៕

