ប្រធានរដ្ឋសភាកូរ៉ ជឿជាក់ថា ក្រោមការដឹកនាំសម្ដេចធិបតី កម្ពុជានឹងអាច សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់

0

ភ្នំពេញ៖ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបាន ជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី កម្ពុជានឹងអាច សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព៕ដោយនាគខៀវ