ស្លាប់ម្នាក់របួសបីនាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក

0

ខេត្តសៀមរាប៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និងបីនាក់ទៀតបានរងរបួស ខណៈជិះម៉ូតូបុកម៉ូតូរ៉កង់បី។

ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ លើផ្លូវជាតិលេខ៦  ចំណុចបង្គោលគីឡូម៉ែត្រ លេខខ៣៣៧- ៣៣៨ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប រវាងម៉ូតូ២គ្រឿង និងម៉ូតូកង់៣ ឈប់ចតនៅចញ្ចើមផ្លូវគ្មានភ្លើងសញ្ញា។

អាជ្ញាធរមូលដ្ឋាន បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា
គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2015 ពាក់ផ្លាក1លេខសៀមរាប 1T-7879 បើកបរដោយឈ្មោះ អឿ អាត ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិប្របម៉ៃ
ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (គ្មានមួកសុវត្តិភាព ស្លាប់នៅកន្លែងកាត់ហេតុ) បើកបរទិសដៅពីកើត ទៅលិច និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2012ពាក់ផ្លាកលេខសៀមរាប 1M-7257 បើកបរដោយឈ្មោះ ហាវ សីហា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបមុខរបរកសិករ (គ្មានមួកសុវត្តិភាព) ដឹកមនុស្ស២នាក់៖
១/ឈ្មោះ ទិន នាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិយាង ឃុំយាងស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ(គ្មានមួកសុវត្តិភាព រងរបួស)
២/ឈ្មោះ សោម សំណាង ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ (គ្មានមួកសុវត្តិភាពរងរបួស) បើកបរទិសដៅពីកើត ទៅលិច បានបុកនឹងម៉ូតូកង់បី ពណ៌ខៀវពាក់ផ្លាកលេខព្រៃវែង 1S- 5678 ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ចំហៀងខាងជើងបែរក្បាល ទៅទិសខាងលិច (បែកកង់មុខ) អ្នកបើកបរមិនស្គាល់់អត្តសញ្ញាណរត់គេចខ្លួនបាត់។

អាជ្ញាធរបានបន្តថា ករណីនេះបណ្តាអោយស្លាប់មនុស្សម្នាក់នាក់ឈ្មោះ អឿ អាត និងរបួសមនុស្សចំនួន០៣នាក់
១/ឈ្មោះ ហាវ សីហា(មធ្យម)
២/ឈ្មោះ ទិន នាង(មធ្យម)
៣/ឈ្មោះសោមសំណាង(ស្រាល)
ខូចខាត:ម៉ូតូ ០២គ្រឿង (ធ្ងន់)
និងម៉ូតូកង់បី១គ្រឿង(ស្រាល)។

បើតាមអាជ្ញាធរ ហេតុការណ៍នេះ មូលហេតុ ម៉ូតូកង់បីឈប់ចតដោយគ្មានភ្លើងសញ្ញា… និងអ្នកបើកបរម៉ូតូទាំង២គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយនគរបាលរដ្ឋបាលសសរស្តម្ភចុះទៅវាស់វែង និងសង្គ្រោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងប្រគល់ឯសាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅដើម្បីចាត់ការតាមនីតិវិធី៕ដោយនាគខៀវ