ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានចងករសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍បឋមរបស់ស្រុកប្រាសាទបាគង បានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៨និង ៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះអេង នាង ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើអត្តឃាតដោយខ្លួនឯង (ចងកនិងខ្សែលីងឡុងពណ៌សរប្រវែង១.៥០ម៉ែត្រ ជាប់នៅនឹងសង់យាប់ផ្ទះមានកម្ពស់៣.៤៥ម៉ែត្រ)នៅឈាងខាងលិចផ្ទះរបស់ខ្លួន។
បើតាមរបាយការណ៍ ករណីនេះ សង្ស័យមូលហេតុបណ្ដាលមកពីតូចចិត្ត មានជម្ងឺប្រចាំកាយ ក្រិនសួត។
តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាចងកពិតប្រាកដ មែនពុំពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពីបានត្រួតពិនិត្យ សមត្ថកិច្ចបានប្រគល់ សាកសពប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕SRP