រថយន្តចំនួន២គ្រឿង បុកគ្នាបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល ជិត១០នាក់

រថយន្តចំនួន២គ្រឿង បុកគ្នាបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល ជិត១០នាក់

យ៉ាងហោចណាស់មនុស្សជិត១០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត។

នេះបើយោងតាមព័ត៌មានបឋម ពីរខេត្តបន្ទាយមានជ័យ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ទទួលបាននៅព្រឹកថ្ងៃពុធនេះ។ ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសេចក្ដីរាយការណ៍បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត និងរថយន្តបណ្ដាលរងរបួសមនុស្សចំនួន៩នាក់ធ្ងន់ចំនួន៣នាក់។ រថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។

សេចក្ដីរាយការណ៍បានបន្តថា ក្រោយកើតហេតុកម្លាំងនគរបាល ចុះធ្វើការវាស់វែងនិងយកវត្ថុតាងទៅរក្សាទុកនៅអធិការ រដ្ឋាននគបាលស្រុកព្រះនេត្រព្រះដើម្បីអនុវត្តតាមនីតិវិធី៕SRP