សកម្មភាពកាប់បំផ្លាញព្រៃលិចទឹក នៅស្រុកសូទ្រនិគម អាជ្ញាធរមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តនៅឡើយ

សកម្មភាពកាប់បំផ្លាញព្រៃលិចទឹក នៅស្រុកសូទ្រនិគម អាជ្ញាធរមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តនៅឡើយ

ខេត្តសៀមរាប៖សកម្មភាបការកាប់បំផ្លា្ញញព្រៃលិចទឹកនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង រហូតមកដល់ពេលនេះអាជ្ញាធរជំនាញពាក់ព័ន្ធនៅមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនៅឡើយ។ ហេតុដូច្នោះពលរដ្ឋសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចស្រុកសូទ្រនិគម វែកមុខចាប់ខ្លួន អ្នកពាក់ព័ន្ធកាប់បំផ្លាញព្រៃលិចទឹកទាំងនោះ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

យោងតាមប្រភពបានឲ្យដឹងថានៅថ្ងៃចន្ទ ម្សិលមិញ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យទីតាំងការឈូសឆាយបំផ្លាញព្រៃលិចទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។​ ការចុះពិនិត្យបែបនេះ បន្ទាប់ពីសារព័ត៌មាន បានរាយការណ៍ ពីករណីទន្ទ្រាននិងឈូសឆាយដីព្រៃលិចទឹកនៅឃុំកំពង់ឃ្លាំង។ ទោះជាយ៉ាងណាក្រុមមន្ត្រីដែលចុះទៅទីតាំងកាប់បំផ្លាញព្រៃលិចទឹក មិនបានឃាត់ខ្លួនជនប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនោះឡើយ បានត្រឹមតែហៅអ្នកពាក់ពន្ធ័មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតែប៉ុណ្ណោះ ហើយក៏ដកកម្លាំងចេញវិញ។

យ៉ាងណាមិញ មហាជនសំដែងការសារទយ៉ាងខ្លាំង ដែលជ្ញាធរពាក់ព័ន្ធស្រុកសូទ្រនិគម បានចុះទៅធ្វើកិច្ចសន្យាហាមឃាត់ ក្នុងការឈូសឆាយព្រៃលិចទឹក ដោយខុសច្បាប់ ហើយគេសង្ឃឹមថានិងវែកមុខជនពាក់ព័ន្ធតាមផ្លូវច្បាប់៕SRP