សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាព ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅម៉ោង ១៥និង៣០ នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច ផ្ទះលេខ ៣៦ ក្រុមទី៣ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
សមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យដឹងថាករណី អគ្គិភ័យ (ដុតផ្ទះខ្លួនឯងនេះ) បង្កដោយជនសង្ស័យ ជាម្ចាស់ផ្ទះឈ្មោះ ភឿន សុឃឿយ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកម្មករ។
សមត្ថកិច្ចបន្តថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ១ ខ្នង ទំហំ (៤×៦)ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី បណ្តាលឲ្យឆេះអស់ទាំងស្រុង។ករណីនេះ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ៕SRP