ទីបំផុតជនដៃដល់ ដែលប្លន់ម៉ូតូអ្នកគ្រូ កំពុងធ្វើដំណើរទៅបង្រៀនសិស្ស សមត្ថកិច្ចចាប់ខ្លួនបានម្នាក់

0

នៅទីបំផុតជនដៃដល់ ដែលប្លន់ម៉ូតូអ្នកគ្រូ កំពុងធ្វើដំណើរទៅបង្រៀន សិស្ស កាលពីខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនិតិវិធីច្បាប់។

សង្ស័យឈ្មោះ ម៉ុន វៀច (ហៅវេក) ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ការចាប់ខ្លួននេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដោយកម្លាំងនគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះ ឈ្មោះ តង់ សាឡាត់ ភេទស្រី មុខរបរគ្រូបង្រៀន រស់នៅ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោងប្រហែល ០៧៖១០នាទី ក្រុមជនសង្ស័យ ឃាត់យកម៉ូតូ និងគំរាមនឹងសម្លាប់ មុខរបរគ្រូបង្រៀន នៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ រហូតឈានដល់ការចាប់ខ្លួនបានម្នាក់៕ដោយនាគខៀវ