ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ខណ:ជិះម៉ូតូបុកជាមួយរថយន្តដឹកទឹកកក។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៤៩នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅភូមិពាក់លាប ឃុំពាក់ស្នែង ស្រុកអង្គរធំ។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកទឹកកក ផ្លាកលេខភ្នំពេញ 3C -5119 និងម៉ូតូម៉ាកហុងដា ឆ្នាំ២០២២ ពណ៌ខ្មៅ មានផ្លាកលេខសៀមរាប1AL-0438 ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច។
សមត្ថកិច្ចបានបន្តថាខណ:រថយន្តដឹកទឹកកក ឈប់អោយភ្លើងសុីញ៉ូបត់ឆ្វេង ហើយអាយ៉ែថយក្រោយគោលបំណងចូលផ្ទះមិត្តភ័ក្ត ធ្លាប់ធ្វើការរួមគ្នា ពេលបើកថយន្តទើបថយបានបន្តិច ក៏ស្រាប់តែអ្នកបើកម៉ូតូបានបើកមកបុករថយន្តពេញមួយទំហឹងពីក្រោយបណ្ដាលអោយដួលនិងស្លាប់តែមម្ដង។
ប្រភពបានបន្តថា អ្នកបើករថយន្ត ឈ្មោះ គង់ គឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្ដសៀមរាប និងអ្នករួមដំណើរឈ្មោះឈន់ ពុត ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិដំណាក់ស្លាញ ឃ្វាល ស្រុកពួក ខេត្តសៀមរាប។ ចំណែកអ្នកបើកម៉ូតូឈ្មោះ កែ សាក់ ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានស្លាប់៕ដោយនាគខៀវ