ស្រវឹងស្រាបើកគោយន្តកន្ត្រៃ រអិលធ្លាក់កិនក្បាលស្លាប់ យ៉ាងអាណោចអាធម៌

ស្រវឹងស្រាបើកគោយន្តកន្ត្រៃ រអិលធ្លាក់កិនក្បាលស្លាប់ យ៉ាងអាណោចអាធម៌

បុរសម្នាក់ស្រវឹងស្រា ហើយ បើកបរគោយន្តកន្ត្រៃរអិលធ្លាក់ពីរគោយន្ត បណ្ដាលកិនក្បាលស្លាប់យ៉ាងអាណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិចេក ឃុំជំពូវន្ត ស្រុក ជុំគិរី ខេត្តកំពត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងជនរងគ្រោះឈ្មោះ លី ង៉ែត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ប្រភពបានបន្តថា ក្នុងហេតុការណ៍នេះ ក៏មានអ្នករួមដំណើរចំនួន២នាក់៖ ១ឈ្មោះ ឈិន ឆើត ២នឈ្មោះញិល វុធ ភេទ ប្រុស រស់នៅភូមិជាមួយគ្នា មិនមានរងរបួសនោះទេ។

បើតាមប្រភព ករណីនេះ មូលហេតុដោយសារ ជនរងគ្រោះ ស្រវឹងស្រា ហើយបើកបរគោយន្តល្បឿនលឿនក៏ រអិលធ្លាក់ពីរគោយន្តកិនស្លាប់តែម្ដង។

បច្ចុប្បន្ន វត្ថុតាងគោយន្ត និងសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ ជូនគ្រួសារសព៕