រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់

យ៉ាងហោយណាស់មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង ក្នុងទិសដៅបញ្ចាសទិសគ្នាពីលិចទៅកើត។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ 78A ស្ថិតនៅភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចខេត្តរតនគិរី បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកសាំយ៉ុង ពណ៌សរ ស្លាកលេខ ភ្នំពេញ 1J-5466 (អ្នកបើកបររថយន្ដរត់គេចខ្លួន បន្សល់ទុករថយន្ដនៅនិងកន្លែងកើតហេតុ) បានបុកម៉ូតូម៉ាក់អុិចសុិនធឺ ផ្លាកលេខ(គ្មាន) បើកបរដោយឈ្មោះ ម៉ាម គីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិលុងឃុង ឃុំកុងឃុង ស្រុបរកែវ ខេត្តរតនគិរី (ស្លាប់នៅនិងកន្លែងកើតហេតុ)។ ២ អ្នករួមដំណើរឈ្មោះភូន ផ្សាំ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី (ស្លាប់នៅនិងកន្លែងកើតហេតុ)។

សមត្ថកិច្ចនៅមិនទាន់បញ្ចាក់ មូលហេតុ នៅឡើយចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ។ បច្ចុប្បន្ន វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាល៕