មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតបានរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ ៧១ នៅចំណុចគីឡូម៉ែត្រលេខ ៤៤-៤៥ ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចខេត្តកំពង់ធំបានប្រាប់ថា ករណីនេះកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា ពីត្បូងទៅជើង ខ្ទាតអ្នករួមដំណើរ ចូលរថយន្តធំកិនបណ្ដាល ឱ្យស្លាប់ ម្នាក់ខូចខាតម៉ូតូ២គ្រឿង។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាក C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ ១Q ០៧៧៨ បើកបរដោយ ឈ្មោះ ពិនសុខចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(របួសស្រាល)។ អ្នករួមដំណើរឈ្មោះ វឿនថង អាយុ២៥ឆ្នាំ ស្នាក់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែកម៉ូតូម្ខាងទៀតបើកបរដោយឈ្មោះ អៀង វិន ភេទប្រុសអាយុ ៣០ឆ្នាំ ស្នាក់នៅភូមិស្រឡៅតូង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ គ្មានពាក់មួកសុវត្ថិភាព(របួសស្រាល)។ ឯរថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកបរគេចខ្លួនចេញបាតើកន្លែងកើតហេតុ។
បើតាមសមត្ថកិច្ច មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ ម៉ាក C១២៥ ឡើងវ៉ាជែង រថយន្តទៅបុកនិងម៉ូតូ ច្រាសទិសគ្នាខ្ទាត ហើយចូលរថយន្តកិនស្លាប់តែម្ដង។ វត្ថុតាង ម៉ូតូដឹកយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីរង់ចាំការដោះស្រាយ៕