ក្រុមកាប់ម៉ូតូ នៅក្រុងសៀមរាប ក្មេងៗណាស់ គួរតែឈប់ទៅក្មួយៗ អាណិតឪពុកម្ដាយ

ក្រុមកាប់ម៉ូតូ នៅក្រុងសៀមរាប ក្មេងៗណាស់ គួរតែឈប់ទៅក្មួយៗ អាណិតឪពុកម្ដាយ

ខេត្តសៀមរាប៖ក្មេងៗចំនួន២នាក់ត្រូវបាននគរបាល ក្រុងសៀមរាប ឃាត់ខ្លួន កសាងសំណុំរឿង​ បញ្ជូនទៅការិយាល័យជំនាញ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាប់ម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។

ការឃាត់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ នៅក្រុងសៀមរាប។

ជនសង្ស័យ១ ឈ្មោះ ធន់ ឈ្នាងវីទូវណ្ណ ហៅលឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ២ ឈ្មោះ​ យ៉ង់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។​

ជនសង្ស័យទាំង២នាក់​បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកខ្លួន និងបក្ខពួក( គេចខ្លួន ) បានធ្វើសកម្មភាពកាប់ម៉ូតូ​ របស់ជនរងគ្រោះ​ ចំនួន២លើក៖ កាប់ម៉ូតូស្កូបពី​ពណ៌ស នៅចំណុចក្បាលស្ពាន នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ទី២ កាប់ម៉ូតូម៉ាកហុងដាវ៉ែវ ពណ៌ខ្មៅ នៅចំណុចតារាងបាល់ទះ ក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

​បើតាមនគរបាលក្រុងសៀមរាប ករណីនេះមូលហេតុ
គ្រាន់តែមេីលមុខសោះ ដេញកាប់មនុស្សមិនបាន ក៏កាប់ម៉ូតូតែម្ដង៕ដោយនាគខៀវ