ខេត្តសៀមរាប៖នគរបាលមួយរូបត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរធំ ធ្វើការឃាត់ខ្លួន មករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១០ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ចំណុចប៉ុស្ដិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងថ្មីឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ការឃាត់ខ្លួន ធ្វើឡើង នៅវេលាម៉ោង១២:០០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
របាយការរបស់សមត្ថកិច្ចដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថា ជនសង្ស័យ ឈ្មោៈ ញ៉ែម ខឿន ភេទប្រុសអាយុ៣៥ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលវរៈ៧៩៣ រស់នៅតំបន់អភិវឌ្ឈន៍ពាក់ស្នែង ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ មុំ ខាន់ដា ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរជាប្រធានសារព័ត៌មានកំពង់សោម ប៉ុស្តិ៍ រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងរបាយការណ៍បានបន្តថា ជនសង្ស័យរូបនេះ
បានយកអាវុធ (កាំបិតហាន់សាច់ប្រវ៉ែង៣០CM កាប់
ជនរងគ្រោះចំនួន១កាំបិទត្រូវចំ ក្បាលផ្នែកខាងមុខលើថ្ងាសខាងឆ្វេង រយះហូឈាមប្រវែង០៨ស-ម ដេចំនួន០៨ថ្នេ និងត្រូវដើមដៃខាងឆ្វេងប្រវ៉ែង១០សង់ទីម៉ែត្រ។
របាយការណ៍បានបន្តទៀតថា ក្រោយធ្វើសកម្មភាព ជនបង្កបានគេចខ្លួនតែម្ដង។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹតនៅអំពើដូចខាងលើពិតប្រាកដមែន។ ដោយមូលហេតុ: ដោយរូបគេខឹងនិងជនរងគ្រោះ ប្រើពាក្យសម្ដីមើលងាយខ្លួន ហើយក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយខ្លួនហាមទៅជនរងគ្រោះ កុំអោយមើលងាយខ្លួន តែជនរងគ្រោះមិនស្តាប់ នៅតែមិនស្តាប់តាមក៏ខ្លួនបានយកកាំបិតនៅក្បែរខ្លួនកាប់ទៅលើជនរងគ្រោះតែម្ដង។
របាយការណ៍បានបញ្ជាក់ទៀតថា ករណីនេះ ដកហូត
វត្ថុតាងកាំបិទហាន់សាច់ដងឈើប្រវែង ៣០CM ចំនួន០១។ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យព្រហទណ្ឌអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថាជនរងគ្រោះនិងជនបង្កបានផឹកស៊ីជុំគ្នា ហើយក៏មានទំនាស់ពាក្យសម្តីក្នុងកន្លែងផឹកស៊ី ហើយឈានដល់កាប់គ្នាតែម្ដង៕ដោយនាគខៀវ