ពិតជាសាហាវព្រៃផ្សៃបំផុត ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើប្ដីប្រពន្ធពីរនាក់ ដែលកំពុងដេកនៅក្រោមផ្ទះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីទៀបភ្លឺម៉ោងប្រមាណជាង៣ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។
ជនរងគ្រោះទាំងពីរនាក់មានឈ្មោះដូចជា
១. ឈ្មោះ ម៉ុច ម៉ៅ (ប្តី) , ២. ឈ្មោះ គល់ ហាន់ (ប្រពន្ធ)។
ស្នងការនគរបាលខេត្តកណ្តាល លោកឈឿន សុចិត្រ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា នេះថា ករណីខាងលើជាករណីឃាតកម្ម។
សូមរម្លឹកថា កាលពីកន្លងទៅ ក្រុមគ្រួសារជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ចូលកាប់នៅក្នុងទ្រង់ទារ បស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកដល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ។ លុះឥឡូវស្រាប់តែខ្មាន់កាំភ្លើង មកបាញ់ប្រហារទាំងពីរប្ដីប្រពន្ធតែម្ដង៕ដោយនាគខៀវ