បញ្ជូនខ្លួន ឧកញ៉ា ហ៊ី គឹមហុង ថៅកែពិភពដីមាស និងអង្គរក្សចំនួន១៣នាក់ ទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ច នៅរសៀលថ្ងៃអង្គារនេះ បានបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុងមអគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ចំនួន ១៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន” នៅរសៀលម៉ោង ២នេះ សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ទាក់ទងទៅនឹងបទល្មើសមួយចំនួនដូចជាអំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។”។

សូបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ ម្សិលមិញសមត្ថកិច្ចបានឃាត់ខ្លួន ថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ការនាំខ្លួននេះ គឺតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕