ខេត្តក្រចេះ៖កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកឆ្លូង ដឹកនាំដោយលោក បែនប៊ុន ណ្ណារ៉ាវុធ នាយផ្នែក ជលផលព្រែកប្រសព្វ នឹងឆ្លូង បានចុះបង្ក្រាបបទល្មើសនេសាទ ដកហូតឧបករណ៍ខុសច្បាប់មួយចំនួន។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ឃុំ ព្រែកសាម៉ាន់ នឹងឃុំកញ្ជរ ស្រុកឆ្លូង។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់ថា ប្រតិបត្តិការនេះ បានចុះ រុះរេីចោលឧបករណ៍នេសាទខុសច្បាប់រួមមាន៖
១-របាំងស្បៃមុងចំនួន ១៥ខ្សែប្រវែង៨៦០ម៉ែតត្រ
២-លបស្បៃមុងចំនួន១៥លប
៣-បង្គោលចម្រឹងឫស្សីចំនួន១៨០ដេីម
៤-ចាក់លែងកូនត្រីចម្រុះទម្ងន់៥៣គីឡូក្រាមចូលបឹងធម្មជាតិវិញ នឹងដុតបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានផងដែរ៕