ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើលួចម៉ូតូ។
ការឃាត់ខ្លួននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ហេតុការណ៍លួចម៉ួតូកាលពី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ ជនសង្ស័យ ឈ្មោះ ស៉ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ វណ្ណា ធីដែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មូលហេតុ ៖ជនរងគ្រោះចតម៉ូតូទុកនៅមុខតូបរបស់ខ្លួនរវល់ធ្វើសក់ឲ្យភ្ញៀវ។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីនេះ
ដកហូតវត្ថុតាង៖ម៉ូតូម៉ាកហុងដា CLICKពណ៌ស ស៊េរីឆ្នាំ២០១៩ មានលេខតួ-លេខម៉ាស៉ីន5403228 គ្មានផ្លាកលេខបានប្រគល់ឲ្យម្ចាស់វិញ។ ចំណែកជនសង្ស័យ ត្រូវបានបញ្ជូនឲ្យជំនាញអាវុធហត្ថខេត្ត៕