ខេត្តឧត្តរមានជ័យ៖ក្រុមតន្ត្រីស្រុកអន្លង់វែងនៅ ថ្ងៃចន្ទនេះបាននាំគ្នា ចុះហាមឃាត់ការឈូសឆាយដីដោយគ្មានលិខិតអនុញ្ញាត។
មន្ត្រីសមត្ថកិច្ចស្រុកអន្លង់វែង ដែលចុះហាមឃាត់ បាន ប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ថាហេតុការណ៍បានធ្វើឡើង នៅវេលាម៉ោង៩ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នេះដោយកម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាល ដឹកនាំដោយអាជ្ញាធររដ្ឋបាលស្រុកអន្លង់វែង។
មន្ត្រីបានបន្តថា ប្រតិបត្តិការនេះ ចុះហាមឃាត់អេស្កាវ៉ាទ័រ សម្អាតដី ដែលគ្មានច្បាប់អនុញ្ញាតិ ពីអាជ្ញាធរ ដីចំនួន ៧០០ហិកតា ដែលម្ចាស់ឈ្មោះ វុធ កុសល (មេការ) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរប្រាសាទ ឃុំអូរស្ងួត ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ នៅចំណុចភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧតឧត្តរមានជ័យ៕