អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង នៅក្រុងសៀមរាប

អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាបឆេះទាំងស្រុង នៅវេលាម៉ោង​១៩ ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣ នៅចំណុចក្រុមទី២ ស្ថិតនៅក្នុងភូមិ  ស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបាននិយាយប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅថ្ងៃសុក្រនេះថា គ្រោះអគ្គីភ័យនេះ ម្ចាស់ផ្ទះ មានឈ្មោះឈុត ចំរើនភេទប្រុស អាយុ៧០ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ផ្ទះដែលរងការឆាបឆេះសង់អំពីឈើ ខាងលើ ថ្មពីក្រោម ប្រក់ស័ង្កសីមានទំហំ (៤ម៉ែត្រ×៨ម៉ែត្រ)។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍នេះបណ្ដាលឲ្យខូចខាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះមិននៅផ្ទះ៕ដោយនាគខៀវ