ខាងរថយន្តពាក់ស្លាកលេខ ន.ប ទទួលមរណភាព ដោយសារបុកជាមួយរថយន្ត១គ្រឿង

ខាងរថយន្តពាក់ស្លាកលេខ ន.ប ទទួលមរណភាព  ដោយសារបុកជាមួយរថយន្ត១គ្រឿង

បុរសម្នាក់បើករថយន្តពាក់ផ្លាកលេខនប ដោយបិទ logo ប៉ូលិស បានទទួលមរណភាព ខណ: បើករថយន្តបុកជាមួយរថយន្តមួយគ្រឿងទៀត។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើង នៅម៉ោង២១ និង៣០នាទី ថ្ងៃទី០២ ខែស៏ហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ០៨ ចន្លោះគីឡូ៥៥.៥៦ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែង បានប្រាប់ថា ហេតុការណ៍នេះកើតឡើង រវាងរថយន្តនិងរថយន្តបញ្ច្រាសទើសគ្នា ដោយរថយន្តម៉ាក លុចសុិស ៤០០H ពណ៌ ស ផ្លាកលេខ ន.ប ៧៥០១ បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ក្នុងទិសដៅ ពីលិច ទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានរេចង្កូត ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេង.រថយន្ត ១គ្រឿងទៀត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខTK ០៤៤១ (ចង្កូតស្ដាំ) អ្នកបើកបរមិនស្គាល់អត្តសញ្ញ (បានចុះរត់គេចខ្លួនបាត់)។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្ដាលអោយអ្នកបើកបររថយន្ត lexus៤០០H រងរបួសធ្ងន់(ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។ រថយន្តទាំង ២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកពារាំង៕ដោយនាគខៀវ