ខេត្តសៀមរាប៖មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនករណី ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំដែក ថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់
១/ឈ្មោះ លី ម៉ាន់ដេ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចែកចាយ)។
២/ឈ្មោះវ៉ាន់ ចាន់ដានី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ប្រើប្រាស់)។
៣/ឈ្មោះស៊ឹង រ៉ៃសុីន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប(ប្រើប្រាស់)។
សមត្ថកិច្ចបន្តថា ករណីនេះបានដកហូត
វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកក សរុបចំនួន១៤កញ្ចប់ ក្នុងនោះ០៣កញ្ចប់ធំ។
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន១ដប ។
-អាយផេត១គ្រឿង
-ទូរស័ព្ទ៤គ្រឿង
-ដុំសាកថ្មទូរស័ព្ទ១ដុំ
-ម៉ូតូចំនួន២គ្រឿ។
បើតាមសមត្ថកិច្ចបច្ចុប្បន្ន បញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប បន្តនីតិវិធី៕ដោយនាគខៀវ