រាងដូចដំរី មិនប្រឹងធ្វើការ បែជាបែកគំនិតលួច

រាងដូចដំរី មិនប្រឹងធ្វើការ បែជាបែកគំនិតលួច

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទ អំពើលួច (ទូរស័ព្ទ និងលុយ)។

ហេតុការណ៍លួចនៅចំណុចដីឡូតិ៍អក្សរx តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

ការបង្ក្រាបធ្វើឡើងនៅរសៀល ថ្ងៃ០២ ខែសីហា ឆ្នាំ២០២៣ ចំណុចដីឡូតិ៍ អក្សរ W ដោយកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលស្រុកបន្ទាយស្រី និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុនតាឯក។

ជនសង្ស័យ ឈ្មោះ ព្រុំ វ៉ូរ  ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិក្បាលដំរី ឃុំពង្រ លើស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ករណីអំពើលួច )។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ជនសង្ស័យរូបនេះ បានលួចលុយនិងទូរស័ព្ទ របស់អ្នកលក់បន្លែត្រីសាច់ ដោយយកទូរស័ព្ទម៉ាក oppo ចំនួន២គ្រឿងនិងលុយចំនួន៥០០០០៛ ( ប្រាំម៉ឺនរៀល )។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទ និងលុយ របស់ជនរងគ្រោះ ពិតប្រាកដមែន ពីព្រោះរូបខ្លួន ឃើញម្ចាស់ដេកលក់ ឱកាសល្អ ក៏លួចយកតែម្តង។ បច្ចុប្បន្ននរគបាលស្រុកកសាងសំណុំរឿង បញ្ជូនដើម្បីចាត់ការនីតិវិធី៕ដោយនាគខៀវ