ស្លាប់ជនជាតិចិនមួយនាក់ នៅព្រលានយន្តហោះសៀមរាបថ្មី ដោយសារដួលក្នុងបន្ទប់ទឹក

ស្លាប់ជនជាតិចិនមួយនាក់  នៅព្រលានយន្តហោះសៀមរាបថ្មី ដោយសារដួលក្នុងបន្ទប់ទឹក

ខេត្តសៀមរាប៖ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ជនជាតិចិនមួយរូបបានស្លាប់ដោយសារដួលក្នុងបន្ទប់ទឹក។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅចំណុចព្រលានយន្តហោះថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

មន្ត្រីបាននិយាយទៀតថា ជនរងគ្រោះ ឈ្មោះGUAN XINGUO ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិចិន ជាជាង ធ្វើពិដាន ក្នុងអាគាព្រលានយន្តហោះថ្មី)។ ករណីនេះមន្ត្រីបញ្ជាក់ថា មូលហេតុ សាកសព មានប្រវត្តជម្ងឺឡើងឈាម លេបថ្នាំងជាប្រចាំ។

មន្ត្រីបានបញ្ជាក់ទៀតថា តាមការធ្វើ កោសល្យវិច័យ និងពិនិត្យ កន្លែងកើតហេតុ របស់ក្រុមកោសល្យវិច្ច័យដែលដឹកនាំដោយលោកយិន យូឡាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ឃើញថា សាកសពពិតជាស្លាប់ ដោយសាឡើងឈាម ដួលប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទ័ណ្ឌឡើយ។

សូមបញ្ជាក់ថា ករណីនេះ កើតហេតុ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ករណីនេះគ្រូពេទ្យបានទៅពិនិត្យ ឃើញថា ជនរងគ្រោះបានស្លាប់ នៅកន្លែងកើតហេតុ តែដោយមានការស្នើរសុំពីមេការជនជាតិចិន អោយដឹកសាកសព ទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកបន្ថែមទៀត ព្រោះមិនទាន់អស់ចិត្ត។ លុះដឹកសាកសពដល់ពេទ្យបង្អែកស្រុក គ្រូពេទ្យបានពិនិត្យទៀត នៅម៉ោង១៩និង៣០នាទី ដោយបញ្ជាក់ថា សាកសពបានស្លាប់ប្រាកដមែន ហើយមេការជនជាតិចិន បានទៅរាយការណ៍ប៉ូលិសស្រុក លុះម៉ោង១០.០០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទើបក្រុមកោសល្យវិច័យ មកធ្វើកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង។

បញ្ជាក់សាកសព ត្រូវប៉ូលិសអន្តោប្រវេសន៍ខេត្តបញ្ជូនទៅស្ថានទូតចិននៅភ្នំពេញ៕ដោយនាគខៀវ