រថយន្តបើកបុកនារីអ្នកជិះម៉ូតូ បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ

រថយន្តបើកបុកនារីអ្នកជិះម៉ូតូ បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ

នារីម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រវាងរថយន្តនិងម៉ូតូ បញ្ច្រាសទិសគ្នា។

ហេតុការណ៍បានកើតឡើង នៅម៉ោង១៧និង១៥នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិ ជ្រៃសីមា ឃុំជាខ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍ នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក (បើកគេចខ្លួនបាត់) បានទៅបុកម៉ូតូC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង ១Q-៩៦៣៥ ដែលបើកបរឈ្មោះ ព្រំ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ (បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចដដែលបន្តថា ករណី មូលហេតុ អ្នករថយន្តបើកបំពានគន្លងទៅបុកម៉ូតូតែម្ដង។ បច្ចុប្បន្ន រថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ឯ ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាខ្លាំង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ