ស្រវឹងស្រា បើកម៉ូតូលឿន បុកបង្គោលស្ពាន បណ្តាលអោយស្លាប់ ភ្លាមៗ នៅស្រុកអង្គរធំ

ស្រវឹងស្រា បើកម៉ូតូលឿន បុកបង្គោលស្ពាន បណ្តាលអោយស្លាប់ ភ្លាមៗ នៅស្រុកអង្គរធំ

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូល្បឿនលឿនទៅបុកនិងបង្គោលស្ពាន។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចផ្លូវកោងស្ពានអន្លុង( ហៅស្ពានឆេះ ) ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកអង្គរធំ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយខ្លួនឯងបើកបរក្នុងល្បឿនលឿន បុកបង្គោលស្ពាន បណ្តាលអោយស្លាប់តែម្ដង។

របាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ផាន់ ផល អាយុ៤១ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ បើបរម៉ូតូម៉ាកហុងដាឌ្រីមស៑េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ  សៀមរាប 1AI 4770 លេខតួ លេខម៉ាសុីន ME-5707217 បើកបរម្នាក់ឯងក្នុងទិសដៅ ពីជើងទៅត្បូង មានស្ថានភាពស្រវឹង ក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុចំណុចផ្លូវកោងជាប់គល់ស្ពានអន្លុង បានរេចង្កូតទៅឆ្វេងបណ្តាលអោយបុកបង្គោល ប្រាប់ទិសចរាចរណ៍ បាក់អស់២ បង្គោល ហើយជ្រុលទៅបុកក្បាលបង្កាន់ដៃស្ពានបណ្តាលអោយបែកលលាដ៏ក្បាលស្លាប់ភ្លាមៗ ហើយម៉ូតូខ្ទេចផងដែរ។

របាយការណ៍បញ្ជាក់ថា កម្លាំងជំនាញចរាចរណ៍ស្រុក បានចុះសហការ ជាមួយកម្លាំងប៉ុស្ដិ៍លាងដៃ ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយសហការជាមួយជាសមាជិក ក្រុមប្រឹក្សាឃុំលាងដៃ មេភូមិត្រពាំងស្វាយ បានធ្វើកំណត់ហេតុ ប្រគល់សាកសពអោយទៅប្រពន្ធនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ