គ្រូពេទ្យម្នាក់ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍

គ្រូពេទ្យម្នាក់ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍

លោកគ្រូពេទ្យម្នាក់បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុក និងម៉ូតូក្នុងទិសដៅស្របទិសគ្នា។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៨​ និង​៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត (ជាងសុី) ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ អ្នករងគ្រោះ ទី១ ឈ្មោះ​ មាស ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរគ្រូពេទ្យ ទីលំនៅបច្ចុប្បន្ននៅភូមិ ចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាកស្កុបពី ពណ៌ស,ពាក់ ផ្លាកលេខ ព្រះវិហារ 1D-7141 ( រងរបួសក្បាលធ្ងន់)
ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក១៦មករា និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងបានស្លាប់បាត់បង់ជីវិត ទិសដៅពីជើង ទៅត្បូងបើកបរពីខាងក្រោយ។

ចំណែកទី២ ២ឈ្មោះ ឈឹម សាវង្ស ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិភារកិច្ច​ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​ (រង របួសស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ១៦មករា)។ បើកបរម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហម ស្លាកលេខ ព្រះវិហារ1A-4128 (ទិសដៅ ពីជើងមកត្បូង ហើយបត់ធ្វេងមកទិសខាងកើត)។

សមត្ថកិច្ចបានបន្តថា វត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដើម្បីធ្វើការស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ